SEA Games contest T&C

កម្មវិធី Anchor SEA Games Contest Augmented Reality Effects Filter

លក្ខខណ្ឌនៃការចូលរួមប្រកួត

  1. ការប្រកួតនេះ បើកឲ្យចូលរួមសម្រាប់តែអ្នកដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅប៉ុណ្ណោះ។

  2. ការដាក់បញ្ជូនវីដេអូ គឺមានន័យថាអ្នកយល់ព្រមទៅតាមលក្ខខណ្ឌនៃការប្រកួតនេះ។

  3. ដើម្បីចូលរួមក្នុងការប្រកួតនេះបាន អ្នកត្រូវបំពេញនូវដំណាក់កាលដូចខាងក្រោមនេះ៖

    ក. ថតវីដេអូដោយប្រើ Anchor SEA Games Augmented Reality Filter

    ខ. បង្ហោះវីដេអូនៅលើ newsfeed ឬ wall របស់អ្នក ហើយ tag @AnchorbeerKH Facebook page ( https://www.facebook.com/AnchorBeerKH ) ហើយបន្ថែម hashtag “#AnchorSEAGames” នៅក្នុង caption របស់អ្នក

    គ. ទទួលបាន Likes និង Shares ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ការបង្ហោះដែលមាន ចំនួន Shares និង Likes ច្រើនជាងគេ នឹងឈ្នះ។

    ឃ. ការបង្ហោះត្រូវតែកំណត់ជាសាធារណៈ (PUBLIC) ដើម្បីឲ្យក្រុមការងារគ្រប់គ្រងការប្រកួតអាចស្វែងរកលទ្ធផលបាន។

  4. អ្នកអាចឈ្នះរង្វាន់លើសពីមួយ (០១) រង្វាន់ លុះត្រាតែអ្នកបង្ហោះរូបថត ឬវីដេអូផ្សេងៗគ្នាជារៀងរាល់ពេល ឬរៀងរាល់សប្តាហ៍អំឡុងពេលនៃការប្រកួត។

  5. អ្នកឈ្នះត្រូវតែគោរពតាមគោលការណ៍ទាំងអស់ដែលបានកំណត់ក្នុងលក្ខខណ្ឌនេះ ដើម្បីមានសិទ្ធិឈ្នះ និងទទួលបានរង្វាន់។

  6. រយៈពេលនៃការប្រកួត គឺចាប់ពីថ្ងៃទី 7 ខែមេសា ឆ្នាំ 2023 ដល់ថ្ងៃទី 25 ខែឧសភា ឆ្នាំ 2023។

  7. ការប្រកួតចាប់ផ្តើមពីថ្ងៃទី 7 ខែមេសា ឆ្នាំ 2023 ហើយនឹងបិទនៅម៉ោង 3 រសៀលថ្ងៃព្រហស្បតិ៍នៃសប្តាហ៍បន្ទាប់។

  8. អ្នកឈ្នះប្រចាំសប្តាហ៍ត្រូវបានជ្រើសរើសដោយផ្អែកលើការដាក់សំណើកាលពីសប្តាហ៍មុន។

  9. អ្នកឈ្នះនឹងត្រូវបានប្រកាសរៀងរាល់ថ្ងៃសុក្រ ចាប់ពីថ្ងៃទី 14 ខែមេសា ឆ្នាំ 2023 រហូតដល់ថ្ងៃទី 26 ខែឧសភា ឆ្នាំ 2023។

  10. អ្នកឈ្នះនឹងត្រូវបានប្រកាសរៀងរាល់ថ្ងៃសុក្រ តាមរយៈហ្វេសប៊ុកផេក “ AnchorBeerKH ” តំណភ្ជាប់ទំព័រហ្វេសប៊ុក ( https://www.facebook.com/AnchorBeerKH )

  11. អ្នកឈ្នះនឹងត្រូវបានជូនដំណឹងតាមរយៈ Facebook messenger និងអាចទៅបើករង្វាន់ដោយខ្លួនឯងផ្ទាល់នៅអាគារ Raintree រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ (ច័ន្ទ-សុក្រ ចាប់ពីម៉ោង 9:00 ព្រឹក ដល់ 5:00 ល្ងាច)

  12. ប្រសិនបើអ្នកឈ្នះមិនអាចទាក់ទងបានក្នុងរយៈពេលបី (3) ថ្ងៃបន្ទាប់ពីការប្រកាស ឬការជូនដំណឹងបី (3)ដង តាមរយៈសារ Facebook messenger ឬប្រសិនបើអ្នកឈ្នះនោះមិនអាចមកបើករង្វាន់បាន អ្នកឈ្នះបន្ទាប់ នឹងត្រូវបានជ្រើសរើស។

  13. រង្វាន់មិនអាចប្តូរជាសាច់ប្រាក់ ឬវត្ថុផ្សេងៗបានទេ។

  14.  កម្មវិធី Anchor SEA Games Contest Augmented Reality Filter ត្រូវបាននាំមកជូនលោកអ្នកដោយ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា។

  15. ក្រុមហ៊ុន ហ៊ិននីគែនខេមបូឌា រក្សាសិទ្ធិក្នុងការកែប្រែរង្វាន់នៅពេលណាក៏បានដោយមិនចាំបាច់ជូនដំណឹងជាមុន។

  16. ក្រុមហ៊ុនហ៊ិននីគែនខេមបូឌា រក្សាសិទ្ធិក្នុងការជ្រើសរើសអ្នកឈ្នះជំនួស ប្រសិនបើអ្នកឈ្នះណាមួយត្រូវបានរកឃើញថាបានបំពានផ្នែកណាមួយនៃលក្ខខណ្ឌទាំងនេះ។

  17. ក្រុមហ៊ុនហ៊ិននីគែនខេមបូឌា រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌទាំងនេះ ឬអាចបញ្ចប់ការប្រកួត និងការផ្ដល់ជូនរង្វាន់នៅពេលណាមួយដោយមិនមានការជូនដំណឹងជាមុន។

  18. ក្រុមហ៊ុនហ៊ិននីគែនខេមបូឌា រក្សាសិទ្ធិក្នុងការប្រើប្រាស់ប្រវត្តិរូប រូបថត វីដេអូរបស់អ្នកឈ្នះ សម្រាប់ប្រើប្រាស់ក្នុងគោលបំណងផ្សាយពាណិជ្ជកម្ម និងផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដូចជា ប្រព័ន្ធផ្សព្វផ្សាយសង្គម តាមទីសាធារណៈ និងតាមទូរទស្សន៍។

  19. ប្រសិនបើមានហេតុផលខាងបច្ចេកទេស ឬបញ្ហាណាមួយដែលលើសពីការគ្រប់គ្រងរបស់យើងខ្ញុំ មិនថាចំពោះការបង្ហោះ (Post) ឬ ការថេក (Tag ) និងការដាក់ hashtag ដែលមិនបានដំណើរការទៅដល់ផេកផ្លូវការរបស់ AnchorBeerKH នោះទេ ក្រុមហ៊ុនហ៊ិននីគែនខេមបូឌា នឹងមិនទទួលខុសត្រូវឡើយ។

  20. ប្រសិនបើមានករណីណាមួយបានកើតឡើងក្នុងអំឡុងពេលប្រកួត ដែលបញ្ជាក់ថាមានការលុបបង្ហោះ (Post) ដោយខុសឆ្គង ឬមានការបាត់បង់ បំផ្លាញចោល ឬការបំពានលក្ខខណ្ឌដើម្បីទទួលបាន React ច្រើន និងហេតុផលផ្សេងៗទៀត ដែលមិនត្រូវបានអនុញ្ញាតក្នុងការប្រកួតនេះ ដំណោះស្រាយតែមួយគត់សម្រាប់អ្នកចូលរួម គឺត្រូវតែចូលរួមការប្រកួតម្តងទៀត។ (ប្រសិនបើការប្រកួតត្រូវបានបញ្ចប់ យើងនឹងមិនមានដំណោះស្រាយអ្វីផ្សេងសម្រាប់អ្នកដែលចូលរួមទាំងអស់ឡើយ ក្រៅពីការណែនាំឱ្យចូលរួមប្រកួតក្នុងកម្មវិធីលើកក្រោយទៀត ដោយគ្មានការធានាណាមួយឡើយ។

  21. គោលការណ៍ឯកជនភាព៖ រាល់ព័ត៌មានដែលកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកចូលរួមទាំងអស់ នឹងត្រូវបានប្រមូលដោយ ក្រុមហ៊ុនហ៊ិននីគែនខេមបូឌា ឬភ្នាក់ងាររបស់ក្រុមហ៊ុន ហើយនឹងត្រូវបានប្រើប្រាស់ដោយ ក្រុមហ៊ុនហ៊ិននីគែនខេមបូឌា សម្រាប់ភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម អ្នករចនាក្រាហ្វិកឌីហ្សាញ និងយុទ្ធនាការទីផ្សារឌីជីថល តាមគោលការណ៍ត្រឹមត្រូវរបស់រដ្ឋបាល និងដើម្បីបំពេញមុខងារក្នុងការប្រកួត ដូចដែលបានពិពណ៌នានៅក្នុងច្បាប់ផ្លូវការទាំងនេះ និងស្របតាមគោលការណ៍ឯកជនភាពដែលមានចែងនៅគេហទំព័ររបស់យើងខ្ញុំ https://www.anchorbeerkh.com/privacy-policy

  22. ក្នុងករណីមានទំនាស់ជាមួយព័ត៌មានលម្អិតនៃការប្រកួត ដែលមាននៅក្នុងលក្ខខណ្ឌទាំងនេះ និងការជ្រើសរើសអ្នកឈ្នះរួមទាំងការប្រកាសអ្នកឈ្នះ សម្ភារៈផ្សព្វផ្សាយ និងការជូនដំណឹងនោះ ព័ត៌មានលម្អិតនៃការប្រកួតដែលមានចែងក្នុងលក្ខខណ្ឌទាំងនេះនឹងនៅដដែល។

  23. ក្រុមហ៊ុនហ៊ិននីគែនខេមបូឌា មានសិទ្ធិក្នុងការដកហូតរូបថត ឬវីដេអូ ប្រសិនបើម្ចាស់ឧបត្ថម្ភយល់ថា ជារូបភាពអាសអាភាស បង្ខូចកេរ្តិ៍ឈ្មោះ គំរាមកំហែង បៀតបៀន ដៀមដាម ជេរ ប្រមាថ បោកបញ្ឆោត រំលោភបំពានឯកជនភាពរបស់អ្នកដទៃ និងអាកប្បកិរិយាណាមួយមិនសមរម្យនៅក្នុងរូបភាព ឬវីដេអូបង្ហោះ។

  24. តាមរយៈការទទួលយករង្វាន់ពីការប្រកួត អ្នកឈ្នះបានយល់ព្រមដោយការស្ម័គ្រចិត្ត លះបង់ចំពោះការខូចខាត ការបាត់បង់ ការចំណាយ សំណង ការទាមទារ បំណុល កាតព្វកិច្ចផ្សេងៗក្នុងប្រកួតជាយថាហេតុ (រួមទាំង "ការទាមទារផ្សេងៗ”) ដែលអ្នកឈ្នះជំទាស់នឹងភាគីម្ចាស់ឧបត្ថម្ភ ហើយយល់ព្រមទទួលស្គាល់ដោយគ្មានសំណង ការសងជំងឺចិត្ត និងមិនប៉ះពាល់ដល់ភាគីពាក់ព័ន្ធ ដែលទាក់ទងនឹងការប្រកួត ឬរង្វាន់នៃការប្រកួត រួមមានជាអាថ៍ចំពោះការទាមទារសំណង រងរបួសលើរាងកាយ របួសផ្ទាល់ខ្លួន របួសផ្លូវចិត្ត និងការខូចខាតទ្រព្យសម្បត្តិ ឬការស្លាប់ ដែលកើតឡើងចំពោះអ្នកឈ្នះ និងអ្នកពាក់ព័ន្ធ។ លើសពីនេះ តាមរយៈការទទួលយករង្វាន់ អ្នកឈ្នះយល់ព្រមទទួលខុសត្រូវក្នុងការស្វែងយល់បន្ថែមពីរង្វាន់ រួមទាំងការខូតខាតនៃរង្វាន់នោះ ដែលជាការយល់ព្រមទទួលយកដោយទំនួលខុសត្រូវផ្ទាល់ខ្លួន ចំពោះលទ្ធផលណាមួយ។

Anchor SEA Games Augmented Reality Filter Contest

TERMS & CONDITIONS

  1. This contest is only open to participants aged 18 years old and above at the time of entry.

  2. Your submission of video constitutes your acceptance of the terms and conditions of this contest.

  3. To participate in the contest, you will need to complete the following steps:

    a. Take video using Anchor SEA Games Augmented Reality Filter.

    b. Post the video on your newsfeed or wall and tag @AnchorbeerKH Facebook page (https://www.facebook.com/AnchorBeerKH) and add hashtag “#AnchorSEAGames” in your caption.

    c. Get as many likes and shares as possible. The post with the highest number of shares and likes, will win.

    d. The post needs to be set PUBLIC for contest management team to search and look for the result.

  4. You can win more than one (1) prize as long as you post a different photo or video each time or each week duration of the contest period.

  5. Winners must comply with all the rules set in this terms and conditions in order to be eligible to win and claim prizes.

  6. Contest period is from 7 April 2023 to 25 May 2023

  7. Contest starts from 7 April 2023 and closes by 3pm on Thursday of the following week.

  8. Weekly winners are selected based on the submission in the previous week

  9. Winners will be announced every Friday starting from 14 April 2023 until 26 May 2023.

  10. Winners will be announced every Friday via a Facebook post on “AnchorBeerKH” Facebook page (https://www.facebook.com/AnchorBeerKH)

  11. Winners will be notified by Facebook messenger and prizes will be available for self-collection from Raintree building, in Phnom Penh during working hours (Mon – Fri, 9:00am – 5:00pm)

  12. If a winner is unreachable after three (3) days of announcement or three (3) attempts of notification via Facebook messenger, or if that winner is unavailable for prize collection, an alternate winner will be selected.

  13. Prizes are non-exchangeable for cash or any other items.

  14. Anchor SEA Games Augmented Reality Filter Contest is brought to you by HEINEKEN Cambodia.

  15. HEINEKEN Cambodia reserves the right to amend the prizes at any time without prior notice

  16. HEINEKEN Cambodia reserves the right to choose an alternative winner should any winner is found to have broken any part of these Terms and Conditions

  17. HEINEKEN Cambodia reserves the right to amend these Terms and Conditions or to terminate the contest and/or prizes at any time without prior notice.

  18. HEINEKEN Cambodia reserves the right to use winners’ profile, photo, videos for advertising and promotional purposes on various media such as social media, outdoor and television.

  19. If due to technical reasons or issues beyond the control of HEINEKEN Cambodia, the posting, tagging or hashtag does not reach AnchorBeerKH Facebook page, Heineken Cambodia shall not be responsible for the same.

  20. If, for any reason, an entry is confirmed to have been erroneously deleted, lost or otherwise destroyed, corrupted or for any other reason not accepted as an entry in the contest to gain more reaction, the participant’s sole remedy is to enter the contest again (if the contest has closed, then the said participant shall have no other remedy apart from the possibility of entering a future contest of the sponsor, with the understanding that there is no guarantee of any such future contest).

  21. Privacy Policy: Any personally identifiable information collected during participant’s participation in the contest will be collected by HEINEKEN Cambodia or its agencies and used by HEINEKEN Cambodia, its affiliates, designees, agencies and marketers for purposes of the proper administration and fulfillment of the Contest as described in these Official Rules and in accordance with the Privacy Policy as stated at https://www.anchorbeerkh.com/privacy-policy

  22. In the event of any conflict with any contest details contained in these terms and conditions and winner selection including winner announcement, promotional materials & notifications, the details of the contest as set forth in these terms and condition shall prevail.

  23. HEINEKEN Cambodia has the sole discretion to disqualify any photograph or video determined by the sponsor to be obscene, profane, lewd, defamatory, threatening, harassing, libelous, deceptive, invasive of another’s privacy, offensive or inappropriate in any manner whatsoever.

  24. By accepting a Contest prize, a winner agrees to voluntarily waive, release and relinquish any and all claims, damages, losses, expenses, remedies, demands, debts, obligations, causes of action and/or claims for relief (collectively “Claims”) that a winner may have against the Released Parties and agrees to discharge, to indemnify and hold harmless the Released Parties from all Claims arising out of or relating to the Contest and/or a Contest prize, including but not limited to Claims for bodily injury, personal injury, emotional distress, property damage, or death and/or dismemberment (collectively “Damages”) occurring to a winner or others. In addition, by accepting a prize, a winner agrees to be responsible to research the details about a prize including any inherent dangers associated with a prize and as a result agrees to accept personal responsibility for any such dangers and any resulting Damages.