លក្ខខណ្ឌ
*សូមស្វាគមន៍មកកាន់វេបសាយរបស់ Anchor beer (តទៅហៅកាត់ថា “វេបសាយ”)។ ដើម្បីប្រើប្រាស់វេបសាយរបស់យើងបាន អ្នកតម្រូវឱ្យអ្នកមានអាយុអាចទទួលទានគ្រឿងស្រវឹងស្របទៅតាមច្បាប់ប្រទេសរបស់អ្នក។ *
លក្ខខណ្ឌ គោលការណ៍ឯកជនភាព និងគោលការណ៍ឯកជនភាព ខូគី (តទៅហៅកាត់ថា “លក្ខខណ្ឌ”) មានសិទ្ធិគ្រប់គ្រងលើការប្រើប្រាស់របស់អ្នកលើវេបសាយនេះបាន។
វិសាលភាពនៃការអនុវត្ត
លក្ខខណ្ឌទាំងនេះអនុវត្តចំពោះរាល់ការចូលមកកាន់និងការប្រើប្រាស់គ្រប់ទម្រង់នៅលើវេបសាយរបស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ដែលមានអាសយដ្ឋាន ប្រអប់សំបុត្រលេខ 1108 ស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (តទៅហៅកាត់ថា “ក្រុមហ៊ុនហ៊ិននីគែន ”) ព្រមទាំងអនុវត្តចំពោះរាល់ព័ត៌មាន ការណែនាំ និង/ឬ សេវាកម្មដែលបានផ្ដល់ជូនអ្នក នៅលើ ឬ តាមរយៈវេបសាយនេះ (តទៅហៅកាត់ថា “ព័ត៌មាន”)។
តាមរយៈការប្រើប្រាស់វេបសាយមួយនេះ មានន័យថាអ្នកយល់ព្រមក្នុងការទៅលើការអនុវត្ត នានានៃលក្ខខណ្ឌទាំងអស់។ គួររំលឹកម្លឹកផងដែរថា លក្ខខណ្ឌទាំងនេះអាចប្រែប្រួលនៅថ្ងៃអនាគតទៅតាមស្ថានភាពជាក់ស្ដែងនាថ្ងៃក្រោយ។ លក្ខខណ្ឌដែលបានការកែប្រែ មានសុពលភាពភ្លាមៗបន្ទាប់ពីមានការផ្សព្វផ្សាយលក្ខខណ្ឌដែលបានធ្វើការកែប្រែនោះ។ អ្នកប្រើប្រាស់វេបសាយត្រូវបានណែនាំឱ្យអានលក្ខខណ្ឌឱ្យបានទៀងទាត់ ដើម្បីដឹងពីការកែប្រែដែលអាចកើតឡើង។
ព័ត៌មាន និង ការទទួលខុសត្រូវ
ព័ត៌មាន សំដៅដល់គឺសម្រាប់គោលបំណងព័ត៌មានទាំងឡាយណាដែលមានលក្ខណៈទូទៅប៉ុណ្ណោះ និងមិនបានចាត់ទុកជាយោបល់ឡើយពុំមែនជាការផ្ដល់យោបល់នោះទេ។ ហ៊ិននីគែន នឹងមិនទទួលខុសត្រូវលើការខាតបង់នានាដែលកើតឡើងពីការប្រើប្រាស់ (ឬការមិនអាចប្រើប្រាស់) វេបសាយនេះនោះទេ ក្នុងនេះផងដែររួមបញ្ចូលទាំងភាពមិនត្រឹមត្រូវ ឬភាពមិនពេញលេញនៃព័ត៌មាននោះផងដែរ លើកលែងតែការខូចខាតនោះកើតឡើងដោយសារ កំហុស វិជ្ជាជីវៈដោយចេតនា ឬការធ្វេសប្រហែសធ្ងន់ធ្ងរដែលកើតឡើងដោយសារក្រុមហ៊ុនរបស់ ហ៊ិននីគែន ប៉ុណ្ណោះ។
លើសពីនេះទៀត ក្រុមហ៊ុនហ៊ិននីគែន នឹងមិនទទួលខុសត្រូវរាល់ការខូចខាតដែលបណ្ដាលមកពីការប្រើប្រាស់មធ្យោបាយទំនាក់ទំនងតាមប្រព័ន្ធអេឡិចត្រូនិក រួមទាំងការខូចខាតដែលកើតឡើងដោយសារតែកំហុស ឬការពន្យារពេលនៃមធ្យោបាយទំនាក់ទំនងតាមរយៈប្រព័ន្ធអេឡិចត្រូនិក ការចាប់យក ឬការគ្រប់គ្រប់គ្រងលើប្រព័ន្ធទំនាក់ទំនងអេឡិចត្រូនិកដោយភាគីទី”៣” ឬដោយកម្មវិធីកុំព្យូទ័រដែលត្រូវបានប្រើប្រាស់សម្រាប់ប្រព័ន្ធទំនាក់ទំនងអេឡិចត្រូនិក និងដែលអាចមានការឆ្លងមេរោគ។
កម្មសិទ្ធិបញ្ញា
វេបសាយ និង មាតិកាទាំងអស់ ព័ត៌មាន និងមុខងារ របស់វេបសាយនេះ (រួមទាំងព័ត៌មានទាំងអស់ដូចជា កម្មវិធី អក្សរ ការដាក់តាំបង្ហាញងផ្សេងៗ រូប វីដេអូ និងសំឡេង ការរចនា ការជ្រើសរើសនិងការរៀបចំទាំងអស់ ព្រមទាំងមាតិកាផ្សេងទៀតដែលមិនបានរៀបរាប់) ត្រូវបានរក្សាកម្មសិទ្ធិដោយ ក្រុមហ៊ុនហ៊ិននីគែន ហើយអ្នកផ្តល់អាជា្ញប័ណ្ណ ឬម្ចាស់នៃសមិទ្ធផលទាំងឡាយរបស់យើង ត្រូវបានការពារដោយច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ កម្មសិទ្ធិការរក្សាសិទ្ធ ពាណិជ្ជសញ្ញា ម៉ាក ប៉ាតង់ ប្រកាសនីយបត្រតក្កកម្ម ការសម្ងាត់ពាណិជ្ជកម្ម និងកម្មសិទ្ធិបញ្ញា ឬច្បាប់នៃកម្មសិទ្ធិផ្សេងៗទៀត។
អ្នកអាចប្រើប្រាស់វេបសាយសម្រាប់តែគោលបំណងដែលសមស្របជាមួយលក្ខខណ្ឌទាំងនេះប៉ុណ្ណោះ។ អ្នកត្រូវបានអនុញ្ញាតឱ្យថតចម្លងវេបសាយ (ផ្នែកខ្លះ) ក្នុងគោលបំណងប្រើប្រាស់ផ្ទាល់ខ្លួនប៉ុណ្ណោះ។ អ្នកមិនត្រូវប្រើប្រាស់ផ្នែកណាមួយនៃមាតិកាណានៃវេបសាយរបស់យើងក្នុងគោលបំណងផ្សេងដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីពួកយើងឡើយ។
សំណងលើការខូចខាត
អ្នកយល់ព្រមផ្ដល់សំណងសងយើងលើការខូចខាតពាក់ព័ន្ធនឹងដែលកើតឡើងពី/និង បណ្ដឹងទង្វើផ្ទុយពីលក្ខខណ្ឌនានា ការទាមទារនិងការទទួលខុសត្រូវនានាទំនួលខុសត្រូវដែលបានកើតឡើងពី ឬទាក់ទងនឹងការបំពានលក្ខខណ្ឌរបស់អ្នក ឬក៏ដោយសារការប្រើប្រាស់ដែលមិនពុំស្របច្បាប់នៅលើវេបសាយនេះ។
លក្ខខណ្ឌផ្សេងៗ
កថាខណ្ឌនីមួយៗនៃលក្ខខណ្ឌនេះមានអនុភាពមានដំណើរការដាច់ដោយឡែកពីគ្នា។ ប្របើសិនបើជាតុលាការ ឬអាជ្ញាធរពាក់ព័ន្ធសម្រេចថា កថាខណ្ឌណាមួយពុំស្របច្បាប់ ឬមិនអាចអនុវត្តបាន កថាខណ្ឌផ្សេងទៀតនៅតែមានសុពលភាព និងប្រសិទ្ធភាពពេញលេញដដែល។
លក្ខខណ្ឌទាំងនេះស្ថិតនៅក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ រាល់វិវាទ ឬការទាមទារដែលកើតចេញពី ឬមានការទាក់ទងទៅនឹងការប្រើប្រាស់វេបសាយនេះ នឹងត្រូវដោះស្រាយដោយតុលាការនៃព្រះរាជាណាចក្រកម្ពុជា។ សូមកុំចែករំលែកមាតិការបស់យើងទៅកាន់បុគ្គលដែលមិនទាន់គ្រប់អាយុស្របច្បាប់ក្នុងការទទួលទានគ្រឿងស្រវឹង។